ជំនួបជាមួយក្រុមហ៊ុនចិន៣ ក្រុមហ៊ុន២ មានរោងចក្រកែច្នៃស្វាយកែវរមៀតនៅកំពង់ស្ពឺនា ០៩.០៥.២២។ ក្រុមហ៊ុននៅកំពង់ស្ពឺទាំងពីរ កំពុងសិក្សាលទ្ធភាពបើករោងចក្រកែច្នៃស្វាយកែវរមៀតនៅកំពង់ធំឬស្ទឹងត្រែង។ ក្រុមហ៊ុនមួយទៀតចង់ទិញគ្រាប់ចន្ទីដែលកែច្នៃរួចហើយទៅស្រុកចិន។ ក្រុមហ៊ុនទាំង៣ បន្តដំណើរទៅខេត្តព្រះវិហារ ចូលរោងចក្រសាន់តាណា និងបន្តទៅខេត្តស្ទឹងត្រែង។ ក្នុងនាម សសក ពួកខ្ញុំនឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីជួយវិស័យស្វាយកែវរមៀតមួយទៀត។ មកទល់ពេលនេះ សសក ទើបតែប្រមូលទិន្នន័យស្វាយកែវរមៀតបាន ៦៨២ហិកតា = ១៨៣.៧០០ដើម (កំពង់ធំ, ពោធិសាត់, បាត់ដំបង, ស្ទឹងត្រែង, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កណ្តាល) ថ្ងៃណាមួយ (ប្រហែលមិនអាចទេ ២០២២នេះ) សសក នឹងកោះហៅបងប្អូនមកជជែកកិច្ចសន្យាផ្សេងៗ បើពួកគេបើករោងចក្រមែន។

Comment