១. ជីថ្នាំកសិកម្ម ប្រេង ឡើងថ្លៃ: វាជាទំនោរសកលដែលកម្ពុជាតែឯងមិនអាចធ្វើបាន
ដំណោះស្រាយ÷ កាត់បន្ថយការប្រើជីថ្នាំកសិកម្មគីមី
២. កាត់បន្ថយការចំណាយមិនចាំបាច់: មានន័យថាត្រូវប្រើជីថ្នាំឲ្យបានត្រឹមត្រូវនិងសមស្របតាមកាលៈទេសៈ។
ដំណោះស្រាយ÷ កសិករត្រូវរៀនពីរបៀបផលិតជីធម្មជាតិងាយៗដោយខ្លួនឯងដើម្បីយកមកលាយជាមួយជីទិញគេទាំងជីទឹកនិងគោក និងរបៀបប្រើថ្នាំឲ្យត្រឹមត្រូវតាមបញ្ហា និងកាលៈទេសៈ។
៣. ពូជ ដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ
ដំណោះស្រាយ÷ បើដាំថ្មីត្រូវរើសពូជ បើដើមចាស់ត្រូវរៀនបញ្ជារចន្ទីឲ្យចេញមុនរដូវ។
៤. ស្វែងរកទីផ្សារដែលអាចជួយឲ្យកសិករលក់កសិផលក្នុងតម្លៃសមរម្យ
ដំណោះស្រាយ÷ តួនាទីក្រសួងពាណិជ្ជកម្ម និងកសិករខ្លួនឯងត្រូវរួមគ្នាជាសហគមន៍លក់ផ្ទាល់ទៅរោងចក្រ ដោយគ្រប់គ្រងនិងបំណែងចែកគុណភាពគ្រាប់។
ត្រូវពឹងខ្លួនឯងសិន មុននឹងពឹងគេឲ្យជួយ!
Comment